បងប្អូន​បង្កើត​២​នាក់​បាន​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​ម្នាក់ និង​ម្នាក់​រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ​៖ ​ក្មេងប្រុស​ជា​បងប្អូន​បង្កើត​នឹង​គ្នា​២​នាក់​បាន​ឆក់​ខ្សែរ​ភ្លើង​បណ្តាលអោយ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៨ និង​០០​នាទី ថ្ងៃទី​២៣ ខែឧសភា​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ភូមិ​កាប់​ព្រិច ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​។​
សមត្ថកិច្ច​ប្រាប់​អោយដឹងថា ក្មេងប្រុស​ដែល​ត្រូវបាន​ខ្សែរ​ភ្លើង​ឆក់​រួមមាន​៖ ទី​១​ឈ្មោះ​អ៊ា​ត រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​ធ្វើស្រែ​(​ស្លាប់​)​។ ទី​២​ឈ្មោះ​អ៊ា​ត រិទ្ធី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ត្រូវជា​ប្អូនបង្កើត​(​រងរបួស​)​ទាំងពីរ​នាក់​រស់នៅក្នុង​ភូមិ​កាប់​ព្រិច ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​។​
ប្រភពពី​សាច់ញាតិ​ក្មេងរងគ្រោះ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ក្មេងរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​បាននាំគ្នា​ទៅ​បើកទ្វារ​ក្រោលគោ​ដើម្បី​បញ្ចេញ​គោ​អោយទៅ​ស៊ី​ស្មៅ​ចៃដន្យ​ខ្សែភ្លើង​ដែល​ត​រត់​កាត់​លើដំបូល​ក្រោលគោ​មាន​ដំណរ​ប៉ះ​ទៅនឹង​ស័​ង្គ​សី​បណ្តាលអោយ​ឆ្លង​ឆក់​ស្លាប់​និង​របួស​តែម្តង​។​
បច្ចុប្បន្ន​សព​ក្មេងរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក រងរបួស​បាននិងកំពុង​សំ​រា​ព្យាបាល​នៅផ្ទះ​បន្ត​៕

18642023_1879458778959350_1162759426_o18642002_1879458772292684_1282380927_o18697694_1879458785626016_733906474_o