មេខ្លោង​វ័យក្មេង និង​ជា​បងធំ​សកម្ម​ដឹកនាំ​ខាង​លួច​ម៉ូតូ​អស់​ល័ក្ខណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​ទើបតែ​១៤​សោះ តែ​អ្វីដែល​លេច​ធ្លោះ​គួរ​ឲ្យ​កត់សំគាល់​នោះ ត្រង់​ថា​ក្លាយខ្លួន​បងធំ​មេដឹកនាំ​ក្រុម​សកម្ម​ខាង​ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ទៅវិញ ត្រូវបាន​បាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​សហការ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់ខ្លួនបាន​បន្តបន្ទាប់​ក្រោយពេល ធ្វើ​សកម្មភាព​លួច​ម៉ូតូ បានសម្រេច​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​បាន​ឃាត់ខ្លួន​មេ​ធំ​អាយុ​ទើបតែ​១៤​ឆ្នាំ ត្រង់ចំណុច មុខ​ផ្សារ​ជម្ពូ​វ័ន ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​យុវជន​វ័យក្មេង​ខ្ចី ជា​បងធំ ហើយ​ជា​មេខ្លោង ខាង​ដើរ​លួច​មានឈ្មោះ នេ​ត ឡេ អាយុ​១៤​ឆ្នាំ ជា​មេដឹកនាំ​ក្រុម មាន​ទីលំនៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២​ឈ្មោះ សុខ វណ្ណៈ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិត​ប្រក​ដ មាន​ទីលំនៅ ភូមិ​គោក​បញ្ជាន់ ។ ចំណែក​បក្ខពួក​ម្នាក់ទៀត រត់គេចខ្លួន​បាត់ មានឈ្មោះ ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​នាយរង​ក្រុម​ដើរ​លួច ។​
​ចំណែក​ជនរងគ្រោះ​លើកចុងក្រោយ​នេះ​មានឈ្មោះ ហុង សុរិយា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ង្រ​ពាំង​ក្រសាំង ។ ដោយឡែក​ម៉ូតូ​ដែល​ក្រុម​សង្ស័យ ធ្វើ​សកម្មភាព​លួច ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1J-5649 ។​
​តាម​នគរបាល​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​២៤ ខែឧសភា ក្រុម​ជនសង្ស័យ ដឹកនាំ​ដោយ​មេក្លោង ឈ្មោះ នេ​ត ឡេ នាំគ្នា​ទៅធ្វើ​សកម្មភាព ឆ្កឹះ​សោ​បន្ទប់​ជួល ចូល​កាច់​សោក​ម៉ូតូ​MSX បានសម្រេច​ហើយ តែ​ម៉ូតូ​ធាក់​មិន​ឆេះ ទើប​ពួកគេ នាំគ្នា​រុញ ម៉ូតូ​ដល់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័យ ស្រប​ពេលដែល នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ប្រកាស​តាម​វិទ្យុទាក់ទង ជុំវិញ​ករណី កាច់​សោក​ម៉ូតូ​ខាងលើ ទើប​កម្លាំង​ប៉ុស្តិ៍ នគរបាល​ចោមចៅ ចេញ​ពួក​ស្ទាក់ ហើយ​ចាប់​ឃាត់ខ្លួន បាន​បងធំ​វ័យក្មេង​ខាងលើ​ម្នាក់ ដែល​រត់​អត់​ទាន់​គេ ចំណែក​២​នាក់​ទៀត រត់គេច​បាតជើង​ស​ព្រាត ទៅ​បាត់ ។ នគរបាល​បន្តទៀតថា ក្រោយពី​ចាប់ខ្លួន​បងធំ​ដើរ​លួច​ខាងលើ​បាន នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង លុះ​រហូតដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែឧសភា​នេះ នាំ​បងធំ​ទៅតាម​ចាប់ បក្ខពួក​ជា​កូនក្រុម​បាន​ម្នាក់ទៀត នៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោមចៅ ហើយ​ឆែក​តក​ឃើញ​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​តូច រីឯ​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​
​តាម​ចម្លើយសារភាព​ផ្ទាល់ យុវជន ឈ្មោះ នេ​ត ឡេ ដែលជា​មេក្លោង បាន​ឲ្យ​ដឹងថា រូបគេ​អាយុ​ទើប​១៤​ឆ្នាំ ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​តាំងពី​អាយុ​១០​ឆ្នាំ​មក​ម្លេះ ហើយ​ចូល​មកដល់​ឆ្នាំ​២០១៧ រូបគេ​ក្លាយជា​មេដឹកនាំ​ក្រុម ខាង​ដើរ​លួច ធ្លាប់ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​បានសម្រេច​ចំនួន​៣​លើក​មកហើយ លើកចុងក្រោយ បានសម្រេច​ហើយ ម៉ូតូ​អត់​ឆេះ ត្រូវបាន​នគរបាល​ចាប់ខ្លួនបាន​តែម្តង ។ យុវជន​ខាងលើ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀតថា ម៉ូតូ ក្រោយពី​លួចបាន យកទៅលក់​នៅ ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ បាន​លុយ​៣០០​ដុល្លារ យកមកចែក​គ្នា​៣​នាក់ និង​ទិញ​ថ្នាំញៀន​យកទៅ​ជក់​នៅក្នុង​ផ្ទះ​ហ្គេម​បាញ់​ត្រី​។
​អ្វីដែល​មិន​នឹកស្មាន​ដល់ យុវជន នេ​ត ឡេ បាន​អះអាង រៀបរាប់​ពី​សមាសភាព​និង​តួរ​នាទី​ក្នុង​ក្រុម​ដើរ​លួច ថា​រូបគេ​ជា​មេដឹកនាំ ឈ្មោះ ធូ អាយុ​១៥​ឆ្នាំ ជា​នាយរង​ក្រុម បាន​រត់គេចខ្លួន​បាត់​ហើយ ចំណែក ជនសង្ស័យ​ឈ្មោះ សុខ វណ្ណៈ ចាស់​ជាងគេ​នេះ ជា​កូនក្រុម មុខរបរ​ពួកគេ​ខាង​ដើរ​លួច មិន​រើសមុខ ។​
​ជនសង្ស័យ ទាំង​២​នាក់​ក្រោយពី​ឃាត់ខ្លួន​បាន នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ សាកសួរ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី៕

18676578_1879903732248188_880958470_o18676600_1879903812248180_1290251056_o 18697765_1879903762248185_1527365308_o