រន្ទះបាញ់​ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត​របួសធ្ងន់​នៅ​ស្រុក​ព្រះនេត្រព្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​នេះ​មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​៣​នាក់​កណៈ​ពេល​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​នាំគ្នា​ទៅ​បូមទឹក​ដាក់​ស្រែ​ពេល​មេឃ​កំពង់​ភ្លៀង នៅ​ចំណុច​ត្រពាំង​ក្រពើ​ពង ស្ថិត​ក្នុងភូមិ​ប៉ោយចារ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី ឈឹម ប៊ុន​ឈឿ​ម ប្រធាន​ស្នាក់ការ​សន្តិសុខ​៦៦៦ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​នោះ​មានឈ្មោះ​១​យន់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្លាប់ ២​មានឈ្មោះ ម៉ោ​ល ភាព ភេទ​ប្រុស រងរបួស​សន្លប់ ៣​មានឈ្មោះ​ឈេ​ង ម៉​ង ភេទ​ប្រុស រងរបួស​សន្លប់ ៤​មានឈ្មោះ​សូ ហុង ភេទ​ប្រុស រងរបួស​សន្លប់​អ្នក​ទាំង​៤​នាក់ រស់នៅ​ភូមិ​ប៉ោយចារ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​លោក ឈឹម ប៊ុ​ឈឿ​ម បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ​មាន​ភ្លៀង​កក់ខែ​១​មេ​អប​ទៅដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​ផង​ស្របពេលនោះ​ស្រាប់តែ​រន្ទះបាញ់​ចំ​មនុស្ស​ដល់​ទៅ​៤​នាក់​ក្នុងនោះ​ស្លាប់​១​នាក់​និង​របួសធ្ងន់​៣​នាក់​ពេលដែល​ជនរងគ្រោះ​ទាំងនោះ​បាន​ទៅ​បូមទឹក​ដាក់​ស្រែ ពេល​មេឃ​កំពង់តែ​ភ្លៀង​នៅ​ចំណុចកើតហេតុ​។​
​លោក​វរសេនីយ៍ត្រី ឈឹម ប៊ុ​ឈឿ​ម បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ​រួច​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ជួយ​ដឹក​សព​សព​ជនរងគ្រោះ​មក​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង ចំណែក​ជនរងគ្រោះ​៣​នាក់​នាក់​ទៀត​ក្រោយពេល​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៍​បានដឹងខ្លួន​វិញ​អស់ហើយ​ដែរ​។ ទន្ទឹម​នោះ​លោក​វរសេនីយ៍ត្រី ឈឹម ប៊ុ​ឈឿ​ម បានធ្វើការ​ផ្តាំផ្ញើ​ដល់​កសិករ​ទាំងអស់​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពេលដែល​មាន​មេឃ​កំពង់តែ​ភ្លៀង​ត្រូវ​រក​ទីទួល​មាន​សុ​វត្តិភាព​ដើម្បី​ជាសវាង​រន្ទះបាញ់​ស្លាប់​ព្រោះ​រន្ទះបាញ់​សព្វថ្ងៃនេះ​កាច​សាហាវ​ណាស់​បាញ់​មនុស្ស​ស្លាប់​ដូច​បាញ់​ចាប​អញ្ចឹង​៕

unnamed-313