ឪពុក​តិរច្ឆាន​បំផ្លាញ​ព្រហ្មចារី​កូនស្រី​បង្កើត​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2017 ក+ ក-

​ដោយ ៖ ដា​រ៉ា​
​កំពង់ចាម ៖ បុរស​ជា​ឪពុក​ក្លាយជា​បី​សា​ចតុ​ណ្ហា បាន​ប្រហារ​ព្រហ្មចារី​កូនស្រី​បង្កើត​២​នាក់ បានសំរេច​ជា​បន្តបន្ទាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​កូនស្រី​ម្នាក់ទៀត ជា​កូន​ទី​២ ក្នុងចំណោម​កូនស្រី​ទាំង​៣​នាក់ តែ​កា​រំលោភ​កូនស្រី​ទី​២ ត្រូវបាន​បែកការណ៍​ដោយសារ​នាង​ស្រែក​ឲ្យ​គេ​ជួយ វេលា​ម៉ោង​២២ និង​០០​នាទី ថ្ងៃទី​២៧ ឧសភា ២០១៧ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ យូ សាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ចាប់រំលោភ​កូនស្រី​បង្កើត​៣​នាក់ ទី​១. ឈ្មោះ សគស អាយុ​១៨​ឆ្នាំ ទី​២. ឈ្មោះ ស​សន អាយុ​១០​ឆ្នាំ និង​ទី​៣. ឈ្មោះ សស​ភ អាយុ​១៥​ឆ្នាំ (​មិនបាន​សំរេច ត្រ​វ​បែកការ​)​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យូ សាន មាន​ស្រុកកំណើត​នៅ​េ​ខត្ត​កំពង់ធំ បានមក​យកប្រពន្ធ​នៅ​ខេត្តកំពង់ចាម ក្រោយមក​ក៍​នាំ​គ្រួសារ​ទៅ​រស់នៅ​ស្រុកកំណើត​ខាង​ប្តី ឯ​ខេត្តកំពង់ធំ រហូត​មានកូន​ស្រី​៣​នាក់ ។
​កាល​រស់នៅ​ខេត្តកំពង់ធំ ឪពុក​ឈ្មោះ យូ សាន បាន​នាំ​កូនស្រី​ច្បង​ឈ្មោះ សគស ទៅធ្វើ​ចំការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេលខ្លះ​ក៍​ដេក​នៅ​ខ្ទម​ចាំចំការ ។ កា​រស់​នៅតែ​២​នាក់​ឪពុក​និង​កូន ក្នុង​ខ្ទម​ចាំចំការ បានធ្វើ​ឲ្យ​ឪពុក​មាន​តណ្ហា ហើយក៍​បាន​ចាប់រំលោភ​កូនស្រី​បង្កើត ជា​ហូរហែ​រហូតមក ហើយក៍​បាន​គំរាម​មិន​ឲ្យ​ប្រាប់​ម្តាយ បើ​ហ៊ាន​ប្រាប់​នឹង​សំលាប់ចោល ។ ក្រោយ​ពីំ​លោភ​កូនស្រី​ច្បង ឆ្អែតឆ្អន់​រួចមក ឪពុក​តិរច្ឆាន ក៍បាន​នាំ​កូនស្រី​ពៅ ដែល​ទើប​មាន​អាយុ​៩​ឆ្នាំ (​កាលពី​២០១៦) ទៅ​ចំការ ដោយ​ដេក​នៅ​ទីនោះ ក៍មាន​វាសនា​ដូច​បងស្រី​របស់​នាង​ដែរ ។​
​រឿង​ឪពុក​ចាប់រំលោភ​កូន​មិនបាន​ឡើយ ដូច​ពាក្យចាស់​ពោលថា ដំរី​ស្លាប់​មិនអាច​យក​ចង្អេរ​បាំង​មិន​ជិត​ឡើយ ។ យ៉ាងណាមិញ ទង្វើ​ដ៍​លា​កម របស់​ឪពុក​ទៅលើ​កី​ន​ស្រី​ទាំង​២ ក៍​បានដឹង​ដល់​ម្តាយ ធ្វើ​ឲ​យ​ម្តាយ​មាន​ទុក​លំបាក​យ៉ាងខ្លាំង តែ​មិន​ហ៊ាន​ប្តឹង ឬ​ទំលាយ​អា​ថិ​កំបាំង​នេះ​ប្រាប់​គេឯង​បានឡើយ ក៍​សំរេចចិត្ត​វិល​មក​រស់នៅ ស្រុកកំណើត​ខាង​ប្រពន្ធ​វិញ (​ភូមិ​-​ឃុំ​កើតហេតុ​) ។​
​ដោយ​ទ្រាំ​នឹង​ការឈឺចាប់​មិនបាន ប្តី​នៅតែ​ប្រព្រឹត្ត​ជា​រើ​យៗ រហូតមក ប្រពន្ធ​ក៍បាន​លាចាក​លោក​ទៅ ទុក​ឲ្យ​កូនស្រី​ទាំង​៣ រស់នៅ​ជាមួយ​ឪពុក​តិ​រិ​ច្ឆា​ន ទាំង​ការភ័យខ្លាច ។​
​ក្រោយពី​ប្រពន្ធ​ស្លាប់​បាន​៦​ខែ ឪពុក​តិរច្ឆាន​នោះ ចាប់រំលោភ​កូន​ជា​បន្តបន្ទាប់​រហូតមក ។ នៅវេលា​ម៉ោង​២២.០០​នាទី ថ្ងៃទី​២៧ ឧសភា ២០១៧ ឪពុក​តិ​រិ​ច្ឆា​ន បាន​ចាប់រំលោភ​កូន​ទី​២ នាង​មាន​អាយុ​១៥​ឆ្នាំ មិនបាន​សំរេច​ទេ ត្រូវ​នាង​រើ​បំរាស់ ស្រែក​ឲ្យ​គេ​ជួយ ក៍​ផ្អើ​ដល់​អ្នកជិតខាង ហើយ​បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​តែម្តង ។​
​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​៕

18834614_1881880092050552_710695735_n