តុលាការ​សម្រេច​ឃុំខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2017 ក+ ក-

ខេត្តពោធិ៍សាត់ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់ ឈ្មោះ យ៉ាន់ សេង​ហ៊​ត ដែល​បើករថយន្ត បុក​ក្មេងប្រុស​អាយុ​៦​ឆ្នាំ ហើយ​បើក​គេចខ្លួន​មិន​ឈប់​ទទួលខុសត្រូវ​នោះ ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​ហើយ ក្រោយ​បញ្ចប់​ការសួរនាំ​រួចមក​នោះ នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។ នេះ​បើតាម​លោក ហេង ដូ​នី​ន អ្នក​នាំ​ា​ពាក្យ​សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ល្ងាចម្សិលមិញ​។​
​លោក​បន្តថា លោក យ៉ាន់ សេង​ហ៊​ត ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់ ចោទប្រកាន់​ពីបទ «​បើកបរ​បណ្តាល​ឲ្យ​អ្នកដទៃ របួស​មាន​ស្ថាន​ទម្ងន់ តាម​មាត្រា​៨៣ ក​.២ ចំណុច​ឃ​»​។ លោក​បញ្ជាក់ថា តាមច្បាប់​ជននេះ​ត្រូវ​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ហើយ​ពិន័យ​ប្រាក់​ផងដែរ​៕

fn-2017-05-29-03-58-25-0