ខ្យល់ព្យុះ​វាយប្រហារ​ក្រុង​ម៉ូស្គូ​បណ្តាល​ឲ្យ​មនុស្ស​០៦​នាក់​ស្លាប់ និង​ជាង​៤០​នាក់​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2017 ក+ ក-

​ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​០៦​នាក់​បាន​ស្លាប់ និង​ច្រើនជាង​៤០​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​បោកបក់​មកលើ​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​ចន្ទ​នេះ​។
​តាម​អភិបាលក្រុង​ម៉ូស្គូ​លោក Sergei Sobyanin និយាយថា ព្យុះ​កំណាច​នេះ​ក៏បាន​បណ្តាល​ឲ្យ​មានការ​ដួល​រំលំ​ដើមឈើ​នៅតាម​ដង​វិថី​ជាច្រើន ដែលជា​ហេតុ​បង្កើតជា​ការរាំងស្ទះ​ដល់​ចរាច​ណ៍​ធ្វើដំណើរ និង​ថែមទាំង​បាន​បង្ក​ការខូចខាត​ដល់​អគារ​មួយចំនួន នៅក្នុង​ទីក្រុង​ទៀតផង​៕

1054095698