ថ្ងៃនេះ​​កាត់ទោស​ស្ត្រី​២​នាក់​ពាក់ព័ន្ធ​សម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2017 ក+ ក-

​ម៉ាឡេស៊ី ៖ យោងតាម​សារព័ត៌មាន BBC បានចេញ​ផ្សាយ​ថា ស្ត្រី​ពីរ​ម្នាក់​ដែល​រង​ការ​ចោទថា សម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​កាន់​ទោស​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃ​អង្គារ​នេះ​។​
​ស្ត្រី​ទាំងពីរ​នោះ​គឺ​ម្នាក់​ឈ្មោះ Siti Aisyah អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូនេស៊ី និង ម្នាក់ទៀត​ឈ្មោះ Doan Thi Huong អាយុ​២៨​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​។ នេះ​បើតាម​សារព័ត៌មាន BBC​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម ជា​បងប្រុស​ម្តាយ​ផ្សេងគ្នា​ជាមួយ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន ត្រូវបាន​គេ​សម្លាប់​ដោយ​ប្រើ​ថ្នាំពុល នៅ​ព្រលានយន្តហោះ​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧៕

1