ផ្ទុះអាវុធជាច្រើន ខណៈបង្ក្រាបជនជាតិចិនប្រើអំពើហិង្សាលើស្ត្រីម៉ាស្សា
ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយ ដោយមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដោយកម្លាំងសមត្ថកិច្ចបានចេញយុទ្ធនាការបង្ក្រាបជនជាតិចិនចំនួន១២នាក់ ដែលបានប្រើអំពើហិង្សាមកលើស្ត្រីម៉ាស្សា នៅម្តុំភ្នំខៀវ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជានារីម៉ាស្សារួចមក កម្លាំងសមត្ថកិច្ច និងអាវុធហត្ថក៌បានចុះទៅជួយអន្តរាគមន៌ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន១២នាក់៕