សាលារាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរបណ្តោះអាសន្នក្នុងថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត
រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ចៀសចរាចរជាបណ្តោះអាសន្ននាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦ និង០០នាទីព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងធ្វើការដង្ហែក្បួនមហាជនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចំនួនជាង១៥ម៉ឺននាក់ នៅផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖