ជិះ​ម៉ូតូ​ដឹក​គ្នា​ត្រូវបាន​រថយន្តបុក​ស្លាប់​ទាំង​៣​នាក់​នៅ​ស្រុក​ថ្មគោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ ជិះ​ម៉ូតូ​ដឹក​គ្នា​ត្រូវបាន​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។
​នគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់​អោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៤ និង​០០​នាទី ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៧​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ក្រុមទី​៥៦ ស្ថិតក្នុង​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ រថយន្ត​បង្ក​ម៉ាក ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y2809 អ្នកបើកបរ​រត់​បាត់ បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧​អ្នកបើកបរ​១-​ឈ្មោះ ជា វាយោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល​(​ស្លាប់​)​។ ២-​ឈ្មោះ លី ដា​វ៉ាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល​(​ស្លាប់​)​។ ៣-​ឈ្មោះ ប្រា ថ្នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល​( ស្លាប់​)​។​
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៍​ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា​បណ្តាលអោយ​មនុស្ស​ប៉ើង​បោក​ក្បាល​ស្លាប់​ទាំងបី​នាក់​តែម្តង​។​
ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​ប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​​៕

18835381_1884712711767290_1187875902_n18835242_1884712691767292_1188095134_n18902344_1884712701767291_176455635_n 18902353_1884712728433955_736115421_n