អតីត​អ្នក​ប្រដាល់​ជើងចាស់ ថៃ ប៊ុន​ហាន អស់​និស្ស័យ​ជាមួយ​ប្រពន្ធ បបួលគ្នា​លែងលះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2017

ដោយ ៖ បក្សី​ចាំ​ក្រុង​
 ​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើងចាស់​ម្នាក់​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សម្លេង​ក្នុង​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​អំឡុង​ឆ្នាំ​២០១៣ ក្រោយពេល​ទទួលបាន​ប្រជាប្រិយភាព​និង​ការ​គ្រាំទ្រ ពី​អ្នក​ស្នេ ហា​វិស័យ​កីឡាប្រដាល់ លោក​បាន​ចងសម្ព័ន្ធ​សេ្ន​ហា​ជាមួយ​នារី​ភ្នំពេញ​ម្នាក់ រហូត​ឈានដល់​រៀប​មង្គល​អ​ពា​ហ៍​ពិពាហ៍​រួមរស់​ជាមួយគ្នា​ដោយបាន​ចំណងដៃ​កូនស្រី​ម្នាក់ ហើយ​បាន​លះបង់​អាជីព​ជា​អ្នក​ប្រដាល់​ទៅ​ប្រកប​រក​ចិញ្ចឹមជីវិត​យ៉ាង​សា​មា​ញ្ញ ក្រោយ​ក្រោយពេល​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​ធ្វើអោយ​អ្នក​ទាំង​២​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា បែ​ជា​បបួលគ្នា​មក​សាលាសង្កាត់ កាលពី​វេលា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​ហេតុផល​រៀងៗ​ខ្លួន​ម្យ៉ាង​ចង់​លែងលះគ្នា​។​
បុរស​ជា​ប្តី​ដែលមាន​ឈ្មោះ ថៃ ប៊ុន​ហាន អាយុ​៣៨​ឆ្នាំ ជា​អតីត​អ្នក​ប្រដាល់ បច្ចុប្បន្ន​ប្រក​បរបរ ឆ្លៀតពេល​ធ្វើការ​តាម​ហាង ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ខាង​ខេត្តកំពង់ស្ពឺ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ រ៉ា​យ សុខ​នៅ អាយុ​២៧​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ គ្រួសារ​ខាងលើ​មានកូន​ស្រី​ម្នាក់ អាយុ​ទើបបាន​២​ខួប ជា​ចំណង​ស្នេហ៍​នៃ​អាពាហ៍ពិពាហ៍ ។​
តាម​សម្តី​របស់​ប្រពន្ធ​ប​សន​ទាំង​ទឹកភ្នែក​ថា ពួកគាត់​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជាង​៤​ឆ្នាំ​កន្លងមកហើយ ទោះជា​ស្ថានភាព​ជីវភាព ក្រក្សត់ រកប្រាក់​ចំណូល​បាន​ត្រឹម​ហូប រក​សល់​មិនឃើញ ។ ស្ត្រី​ដែលជា​ប្រពន្ធ​បាន​បន្ត​ទាំង​អួល​ដើម​. ក​ទៀតថា ក្រោយពី​រៀបការ ក្លាយជា​ប្តី​ប្រពន្ធ បាន​១​ឆ្នាំ មក​ប្តី របស់ខ្លួន​រងគ្រោះ​បាក់ដៃ ទើប​ឡើង​ប្រកួត​វិញ​លែង​បាន​ក៏​ផ្អាក​ឈប់​ទៅ ហើយ​បាន​ដើរ​តែលតោល បែ​ជា​ទៅ​ចាប់យក​អាជីព​ជា​អ្នក​ផឹក​ប្រមឹក​វិញ ការងារ​រកស៊ី​មិន​ច្បាស់លាស់ ថ្ងៃ​ណា​ក៏​ផឹក យប់​ណា​ក៏​ស្រវឹង បាត់​អស់ហើយ​ពាក្យ​ស័ព្ទ ពិ​រោះ​ពិសារ សុទ្ធសឹងតែ​គំរោះគំរើយ ផឹក​គ្មាន​ថ្ងៃ​ណា​ស្វាង លុះត្រា​ណា​បិទ​ភ្នែក​ដេកលក់​នោះ​ទើប​ផ្អាក​ផឹក​។​
​ការយក​ស្រា​ជា​ត្រីមុខ ជា​បញ្ហា​មួយ​ប្រឈម​ជាមួយ​គ្រួសារ កើត​ក្លាយជា​ទំនាស់​ទាស់សម្តី មាត់​ធ្ងន់​មាត់​តូច​ដាក់គ្នា​គ្មាន​លួស​ថ្ងៃ​ណា ក្លាយទៅជា​រឿង​អ​មង្គល​ក្នុង​គ្រួសារ ជម្រិញ​ជ្រិញ​ដូច​ខ្ទឹម​ជ្រក់​ទៅហើយ ការងារ​អ្វី​ក៏​មិន​ជួយ​រក​ជួយ​ធ្វើ​ដឹង​តែ​បើកភ្នែក​ឡើង​គឺ​ផឹក រហូតដល់​ទ្រាំលែងបាន ទោះជា​មានកូន​ស្រី​ម្នាក់​ក៏ដោយ ដាច់ចិត្ត ព្រម​ដាក់​កាយ ឯកភាពគ្នា​លែងលះ​តែម្តង​។
​តាម​សម្តី​លោក ថៃ ប៊ុន​ហាន ដែល​ត្រូវជា​ប្តី​បាន​រៀបរាប់​ទាំង ក្នុងស្ថានភាព​ជាក់ស្តែង (​ស្រវឹង​ជោគ​) ពេលដែល​មកដល់​សាលាសង្កាត់ បាន​ឲ្យ​ដឹងថា ខ្លួន​ប្រហែលជា​អស់​និស្ស័យ​ជាមួយ​ប្រពន្ធ​ខ្លួន​ទៀតហើយ ថ្ងៃ​ណា​ក៏​ជេរ ថ្ងៃ​ណា​ក៏​រអ៊ូរ ខ្លួន​សុខចិត្ត​លែង​ដោយ​គ្មាន​អ្នកណា​បង្ខំ​ឡើយ តែ​សុំ​តែ​ម្យ៉ាង ពេលដែល​ចុះចេញ​ទៅ គឺ​សុំ​យក​កូនស្រី​ទៅជា​មួយ​ហើយ ។ តែ​ការលើកឡើង ការស្នើរ​សុំ របស់លោក ថៃ ប៊ុន​ហាន នៅ​ចំពោះមុខ​ភរិយា ត្រូវបាន ម្តាយក្មេក ប​ដិ​សេដ្ឋ​មិន​ឲ្យ​កូនស្រី​ទៅ​រស់នៅ​ជាមួយ​ប្តី​ឡើយ កាលបើ​ស្រវឹងខួប​ចឹ​ង​។​
ប្តី​ប្រពន្ធ​ខាងលើ ថ្វីបើ​បបួលគ្នា​មកសុំ​ធ្វើការ​លែងលះ ដោយ​ស្ម័​គ​ចិត្ត​ក៏ពិតមែន ពុំមាន ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅឡើយ​ទេ ព្រោះ​ពេលនោះ​ពុំទាន់​មាន​វត្តមាន ចៅសង្កាត់ ឬ​មន្ត្រី​សាលាសង្កាត់​ឡើយ ដោយសារ​ជាប់រវល់ រឿង​លទ្ធផល​បោះឆ្នោត ទើប​ប្តី​ប្រពន្ធ​ខាងលើ​នាំគ្នា​ចាកចេញ​ទៅវិញ៕

18944966_1886302884941606_1569860867_n18985500_1886302874941607_1696243189_n