រថយន្ត​​នាយ​ក្រិន​ត្រូវ​បុរស​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖  បុរស​ម្នាក់​រងរបួស​ធ្ងន់​ដេក​សន្លប់​ស្តូកស្តឹង ខណៈដែល​គាត់​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​របស់​តារា​កំប្លែង​នាយ​ក្រិន ដែល​ចត​ស្ងៀម​នៅ​ទល់មុខ​ហាង​ផឹកស៊ី​របស់ខ្លួន ស្ថិតនៅ​តាមផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី យប់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ។​
​សមត្ថកិច្ច​អះអាងថា ករណីនេះ​បង្កឡើង​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-០៣៦០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។ ចំណែក​រថយន្ត​ដែល​ចត​ស្ងៀម​ម៉ាក កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៦២៣៣ ជា​រថយន្ត​របស់​ឈ្មោះ ទេស សុខ​ជន ហៅ​នាយ​ក្រិន តារា​កំប្លែង​នៅ​ក្រុម​នាយ​កុយ ។
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​ម្នាក់​ជិះ​ម៉ូតូ ស្មាស់​វី តាមផ្លូវ​២០០៤ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​រថយន្ត​របស់​នា​យ​ក្រិន ដែល​ចត​នៅ​ទុល​មុខ​ហាង​ផឹកស៊ី​របស់​នាយ​ក្រិន ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​បាក់ធ្មេញ និង​ប៉ោង​ភ្នែក ចំណែក​ម៉ូតូ​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង ។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ខាង​ម៉ូតូ ស្មាស់​វី ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យកទៅ​ព្យាបាល តែ​មិន​ព្រម​ឡើង​រថយន្ត​ទៅ​សង្គ្រោះ​ទេ សុខចិត្ត​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង​៕

dc56895d-9b27-4f2d-bed4-5b3475d5fe792ef8da18-1b09-4421-a1fd-95ef3d9d5faa