លោកស្រី Theresa May ឈ្នះការ​បោះឆ្នោត​មុន​អាណត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2017 ក+ ក-

ឡុង​ដ៍ ៖ សារព័ត៌មាន BBC បានចេញ​ផ្សាយ​នូវ​លទ្ធផល​បឋម​បាន​ឲ្យ​ដឹងថា គណបក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​សភា​មុន​អាណត្តិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​បាត់បង់​សំឡេង​ភាគច្រើន​ដាច់ខាត​របស់ខ្លួន​។​
​យោងតាម​លទ្ធផល​គណ​បក្ស​អភិរក្សនិយម​បានទទួល​សំឡេងគាំទ្រ ៣២២​អ​សនៈ តែបើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ គណបក្ស​នេះ​ទទួលបាន​សំឡេងគាំទ្រ ៣៣០​អ​សនៈ ពោលគឺ​បាន​បាត់បង់​សំឡេង​ភាគច្រើន​ដាច់ខាត ច្រើនជាង​១២​សំឡេង​ឯណោះ ខណៈ​គណបក្ស​ពលករ​របស់លោក Jeremy Corbyn បានទទួល​សំឡេងគាំទ្រ​២៦១​អ​សនៈ ឬ​កើនឡើង ២៧​អ​សនៈ ក្នុងចំណោម​អ​សនៈ​សរុប​៦៥០៕

fn-2017-06-09-09-14-52-0