ជិះ​ម៉ូតូ​លឿន​ចាប់ហ្រ្វាំងមិនទាន់​ជ្រុលបុករថយន្ត​បណ្តាលឲ្យស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ហោះ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​មួយ​រំពិច​ក្នុង​ថ្លុកឈាម​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​១​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​កុស​មៈ ផ្លូវ​២៦៥​កែង​ផ្លូវ​១៥០ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បាន​បើកបរ​ដោយ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម​ស៊េរី​២០១៥ ពណ៌​ខ្មៅ ដែលមាន​ស្លាក​លេខ​1FH-9161​។ ចំណែក​រថយន្ត​មាន​ម៉ាក់ “​ធុន​ត្រា​” ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​2S-3807 បើកបរ​ដោយ​ជន​ជាត​ចិន​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលដែល​មកដល់​ផ្លូវបំបែក​ជា​៤​ដែលជា​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​របស់​ជនរងគ្រោះ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​ក៏បាន​ជ្រុល​ទៅបុក​ផ្នែក​ខាងឆ្វេង​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​មួយ​រំពិច​នៅនឹងកន្លែង​កើតហេតុ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​បាន​ឃាត់​ម្ចាស់​រថយន្ត​ដែលជា​ជន​ជាតិចិន​បណ្តោះអាសន្ន​សិន រីឯ​សព​សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទៅ​ទៅ​បុណ្យ​តាម​ប្រពៃណី​៕

19191099_1890388361199725_337908796_n19142014_1890388354533059_1099266765_n