ស្លាប់​០៧​នាក់ របួស​៦៦​នាក់ ក្នុងករណី​ផ្ទុះ​ដ៏​ខ្លាំង​នៅក្បែរ​សាលា​ម​ត្តេ​យ្យ​មួយកន្លែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2017 ក+ ក-

ប៉េកាំង ៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន​០៧​នាក់​បាន​ស្លាប់ និង​៦៦​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​ដ៏​ខ្លាំងក្លា​មួយ បានកើត​ឡើង នៅ​ខាងក្រៅ​សា​លាម​ត្តេ​យ្យ​មួយកន្លែង ស្ថិតក្នុង​ក្រុង Xuzhou នៃ​ខេត្ត Jiangsu ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​រុស្ស៊ី Sputnik​។​
​ប៉ូលិស​ក្នុង​តំបន់​កើតហេតុ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​៤ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ (​ម៉ោង​ក្នុង​តំបន់​)​។ ប៉ូលិស​បញ្ជាក់ថា គិត​ត្រឹម​វេលា​ម៉ោង​១៩​និង​៤៥​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ហេតុការណ៍​ដ៏​កក្រើក​មួយ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់សិប​នាក់ ដោយ​ក្នុងនោះ​មាន​៦៦​នាក់រ​បាន​ទទួលរង​របួស និង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង ខណៈ​ប្រាំ​នាក់​ផ្សេងទៀត​បាន​ស្លាប់ នៅឯ​មន្ទីរពេទ្យ​។​
​ទោះបីយ៉ាងណា​អាជ្ញាធរ​ចិន​ពុំទាន់​បានបញ្ជាក់​ច្បាស់​នៅឡើយ​ទេ អំពី​មូល​ហេតុដែល​បាន​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​នេះ ខណៈដែល​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ផងដែរ​៕

1015187151