លោក​ម៉ម សូណង់ដូ ប្រកាស​ដុត​ខ្លួន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​អា​ណិ​ត្ត​ទី​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2015 ក+ ក-

​ភ្នំពេញ​៖ លោក​ម៉ម សូណង់ដូ ជា​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ បាន​រិះគន់​ជាថ្មី​ដោយ​សុខចិត្ត​ឲ្យ​គេ​ដុត​ខ្លួន​របស់លោក បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នៅ​អាណត្តិ​ទី​៦​នៃ​ការបោះឆ្នោត​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ថ្មីៗ​នេះ លោក ម៉ម សូណង់ដូ ជា​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា ធិបតេយ្យ​ដែលជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​សកម្ម​មួយ រូប​ពី​យូរណាស់​មកហើយ​នោះ បាន​រិះគន់​វាយប្រហារ​ទៅលើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​នាក់​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាថ្មី​ទៀតថា “​បើសិន​អា​ណិ​ត្ត​ទី​៦​លោក​សម រង្ស៊ី និង​លោក កឹម សុខា ឈ្នះឆ្នោត​ទិញ​សាំង​៣-៤​ធុង យកមក​ដុត ម៉ម​សូណង់ដូ ចោល​ចុះ អត់​ឈ្នះ​ទេ ចាំ​ពាក្យ​ម៉ម សូណង់ដូ​ទៅ​” ។​

​លោក​បន្តថា លោក​អស់ជំនឿ​ចិត្ត​ទាំងស្រុង​ចំពោះ មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​បានចាត់ទុក មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​រូបនោះ មាន​ច​រិ​ក​ដូច​សត្វ​បង្គួ​យ ដែល​ចូលចិត្ត​ធ្វើ​ច​រិ%E