ជម្លោះ​ប្តី​ប្រពន្ធ​ទិញ​សាំង​ដុត​ឆេះ​ខ្លោច​ខ្លួន​បង្ក​ជា​អគ្គិភ័យ​ផ្អើល​ប្រជាពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​១​គូ​បាន​រងរបួស​ធ្ងន់​ដោយសារ​មាន​ជម្លោះ​បាន​ទិញ​សាំង​ដុត​ខ្លួន​បង្កអោយមាន​ភ្លើង​ឆាបឆេះ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហេតុ​ការ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៧​នៅ​បន្ទប់​ជួល​ជាន់​ទី​៤​ស្ថិតនៅ​ខាងក្រោយ​សាលាបឋមសិក្សា​ព្រះអង្គ​អេង ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​មិនបាន​ស្គាល់ឈ្មោះ​ច្បាស់​នោះទេ មុនពេល​កើតហេតុ​គេ​បានឃើញ​ឈ្លោះប្រកែក​គ្នា បន្ទាប់មក​ប្រពន្ធ​ទៅ​ទិញ​សាំង​យក​ឡើង​ទៅលើ មួយសន្ទុះ​ក្រោយ មក​ស្រាប់​តែមាន​អគ្គិភ័យ​កើតឡើង​តែម្តង​។ ប្រភព​ដដែល​បាន​បន្តទៀតថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​ចាក់សោរ​ពី​ខាងក្នុង​ទើប​ធ្វើ​សកម្មភាព​ដុត​ខ្លួនឯង​តែម្តង​រហូត​ឆេះ​រុល​ពេញ​ខ្លួន​រាលដាល​ដល់​សំភា​រះ​ប្រើប្រាស់​មាន​ផ្សែង​ខ្មួលខ្មាញ​បង្ក​ងោ​យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។​
​ក្រោយពេល​កើតហេតុ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង បានធ្វើ​ការបាញ់​ពន្លត់​ទើបរ​ន្ល​ត់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

19264887_1893423904229504_574258082_n19369171_1893423894229505_55701913_o 19398549_1893423907562837_192054644_n 19400982_1893423890896172_2057176727_o 19402600_1893423897562838_1923529294_o