សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ដ​សាំង​ដឹកឈើ​ល្មើសច្បាប់​១​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2017 ក+ ក-

​ខេត្តក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ការឃាត់​បាន​រថ​យន្ត​ដឹក ឈើប្រណិត​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​ចិត្រ​បុរី​។ ប្រតិបត្តិការ​នេះ​ចូលរួម​សហការ​ចូលរួម​មាន​សង្កាត់​ថ្ម​ក្រែ​និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ហើយ​នគរបាល​ក្រុង​ក្រចេះ​ធ្វើឡើង​នៅ​ចំនុច​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោងជាង​៤​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​១​គ្រឿង​នេះ​ដឹក​ចេញពី ព្រំប្រទល់​ក្រចេះ​-​ស្ទឹងត្រែង​ដែល​ឈ្មួញ​នេះ​បំរុង​ដឹក​ទៅ​លក់​បន្ត នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តព្រៃវែង​តែ​មិនបាន​សម្រេច​ត្រូវអស់​ល័ក​ជាប់ អន្ទាក់​សមត្ថកិច្ច​ចម្រុះ​តែ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ឈើ​និង អ្នកបើកបរ​រថយន្ត​នោះទេ​ដោយ​គេចខ្លួន នឹងមិន​ស្គាល់ អត្តសញ្ញាណ​។ សមត្ថកិច្ច​បាន​បន្តទៀត​ថា គឺ​ចាប់​តាម​តាំង​ចំនុច​ខ្លា​ស្ទុះ ភូមិ​កា​ប៉ូ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ហើយ​បាន​សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃ​ថ្ម​គ្រែ​ន​និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​និង​កម្លាំង​នរគ​បាល​ខេត្ត​តាម​រហូតដល់​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី​ទេ​ី​ប​ឃាត់​បាន រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ​។​
​លោក មី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បានដឹងថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​លេខ​១​និង​លេខ​២​មាន​ចំនួន​សរុប​៥០៧​សន្លឹក​ស្មើនឹង​មួយ​ម៉ែត្រគូប​កន្លះ​។
​បច្ចុប្បន្ន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ត្រូវ​យកទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ខ្សា​ដើម្បី​បំពេញ​នីតិវិធី​រដ្ឋបាល​ព្រៃឈើ​បន្ត​៕

19415846_1893556480882913_726051480_n19398879_1893556490882912_1043232848_n19397777_1893556500882911_1045584941_n19397696_1893556477549580_1752331889_n