សម្តេច ហ៊ុន សែន ៖ ខ្មែរ​ជំនាន់​ណា​ក៏​ពឹង​វៀតណាម​ដែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាងថា ខ្មែរ​យើង​ជំនាន់​ណា​ក៏​ទៅ​ពឹង​វៀតណាម ហើយ​វៀតណាម​ក៏​ពឹង​កម្ពុជា​ដែរ ជាក់ស្តែង សម្ដេច​សីហនុ ក៏​ធ្លាប់​ពឹង​វៀតណាម​ឲ្យ​ជួយ លន់ នល់ ក៏​ធ្លាប់​ពឹង​វៀតណាម​ខាងត្បូង​ឲ្យ​ជួយ​ដែរ ហើយ​មេដឹកនាំ​ជាច្រើន​បាន​តស៊ូ នៅក្រៅ​ប្រទេស មិនមែន​តស៊ូ​ក្នុងប្រទេស​នោះទេ ។ ចំណែក​វៀតណាម​ក៏បាន​ពឹង​កម្ពុជា​ដូចគ្នា ដូច្នេះ​វៀតណាម​មិនដែល​ភ្លេច​អរគុណ​កម្ពុជា នោះទេ ។ សម្តេច​បន្តថា ការពឹង​ទៅ​ពឹង​មកវា​គឺជា​រឿង​ធម្មតា ប៉ុន្តែ​ខ្ញុំ​សុំ​លើក​ឲ្យ​ច្បាស់ កុំ​ឲ្យ​មនុស្ស​មួយចំនួន​កេងចំណេញ ។​
​សម្តេច​បាន​សង្កត់ធ្ងន់​ថា ការចាកចេញ​របស់ ហ៊ុន សែន ទៅ​ឲ្យ​វៀតណាម​ជួយ​មិនមែន​មានតែ ហ៊ុន សែន ទេ ។ ប៉ុន្តែ​ការពឹង​វៀតណាម​តើ​ខុស​ទេ បើ​គ្មាន​វៀតណាម​ជួយ តើ​យើង​អាច​រំដោះប្រទេស​បានទេ ។ ឥឡូវ​ខ្ញុំ​បាន​នាំ​ពួកឧក្រិដ្ឋជន សង្គ្រាម​យកទៅ​កាត់ទោស បើ​ការកាត់ទោស​ទទួលស្គាល់​ថា ត្រឹមត្រូវ ការជួយ​ពី​វៀតណាម គ្មានអ្វី​ខុស​ទេ ៕

3af90f8e395bff648aedf2c21db103fb