តារាចម្រៀង អោក សុ​ម៉ាលី​តា ត្រូវ​ចោរឆក់​កាបូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ត្រកូល​អោក​ម្នាក់ ចេញពី​ច្រៀង ខណ​កំពុង​ជិះ​ម៉ូតូឌុប​ជាមួយ​ប្អូន​ត្រឡប់ទៅផ្ទះ​វិញ​ក៏ត្រូវ​ជនសង្ស័យ​ឆក់​កាបូបស្ពាយ​យកទៅ​បាត់ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ជិត​ស្តុ​ប​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយសារ​ជនសង្ស័យ​ឆក់​កាបូប​មានឈ្មោះ អោក សុ​ម៉ាលី​តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកចំរៀង ស្នាក់នៅ​ភូមិ​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។ ចំណែក​កាបូបស្ពាយ​ដែល​ជនសង្ស័យ​ឆក់​យកទៅ​បាត់​មាន​ទូរស័ព្ទ​ម៉ាក iPhone7 មួយគ្រឿង​, លុយ​ជិត​៤០០​ដុល្លារ​, អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ព្រមទាំង​ឯកសារ​មួយចំនួនទៀត ៕

4dfe4906-0b6b-4e67-b91e-d06acf9c4234