តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​០១ ខែកក្កដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ស្ដីពី​ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ​នានា ដោយ​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មិន​ឲ្យ​លើសពី ៣,៥០០​រៀល​ក្នុង​១​លីត្រ សាំង​ស៊ុប​ពែ ត្រូវ​លក់​មិន​ឲ្យ​លើសពី ៣,៦០០​រៀល​ក្នុង​១​លីត្រ ម៉ា​ស៊ូ​ត ត្រូវ​លក់​មិន​ឲ្យ​លើសពី ៣,២៥០​រៀល​ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៧៕

43fn-2017-06-22-07-23-59-0