ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង ដែល​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង ដែល​ដ​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម ប្រគល់​ឲ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​មន្ដ្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រថយន្ដ​នេះ​ដឹកឈើ​ខាងលើនេះ គឺ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិនបាន​សម្រេច​ក្រោយ​កម្លាំង​ជំនាញ​ទទួលបាន​ព័​ត៌ ក៏​សុំ​គោលការណ៍​ថ្នាក់លើ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​តែម្ដង ហើយ​ប្រគល់ជូន​ជំនាញ់​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែ​។ ប៉ុន្ដែ​ជំនាញ​ចាប់​បានតែ​រថយន្ដ​តែប៉ុណ្ណោះ ដោយឡែក​ម្ចាស់​រថយន្ដ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​
​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បញ្ជាក់ថា រថយន្ដ​ដែល​នគរបាល​សេដ្ឋកិច្ច​ចាប់បាន ហើយ​ប្រគល់ជូន​លោក​នោះ មាន​ផ្ទុក​ឈើ​សុ​ក្រំ និង​ឈើ​គរ​គី ជា​ប្រភេទ​ឈើ​លេខ​១ មាន​ចំនួន​២៧​ដុំ ស្មើ​ជិត​២​ម៉ែត្រគូប ហើយ​បាន​ទៅ​រក្សាទុក​នៅ​ស្ថានីយបណ្ដុះ​កូន​ខ្សា ដើម្បី​កសាង​សុំ​រឿង​តាម​នីតិវិធី​របស់​រដ្ឋ​បាល​ព្រៃឈើ​៕

19403320_1894531987452029_1252939631_o19403346_1894532070785354_695552461_o 19427857_1894532004118694_1096561502_n 19451726_1894531990785362_448643399_o