ឃាត់ខ្លួន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​លើ​ករណី​ជួញដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2015 ក+ ក-

​ក្រចេះ​៖​បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​អ្នកសារព័ត៌មាន​មួយរូប និង​ស្រី​ស្នេហ៍​ម្នាក់ទៀត​ត្រូវ​គ​របាល​ស្រុក​ចិត្រ​បុរី​ឃាត់ខ្លួន​ពាក់ព័ន្ធ​កា​ជួញដូរ​គ្រឿងញៀន​។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំងពីរ​នាក់ គឺ​ត្រូវ​សមត្ថកិច្ច​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​ខេត្ត ឆ្មក់​បង្ក្រាបបាន​នៅក្នុង​បន្ទប់​ផ្ទះ​ឈើ​មួយកន្លែង​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា នៅពេលដែល​ពួកគេ​ទាំងពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​។​
​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស ស្រី ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងពីរ​នាក់​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន​ដែល​នគរបាល​តាម​ប្រមាញ់​កន្លងមក​។​

​នគរបាល​ស្រុក​ចិត្រ​បុរី​បានបញ្ជាក់​អត្តសញ្ញាណ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ម៉ុក លី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ និង​បាន​តាំងខ្លួន​ថា ជា អ្នកសារព័ត៌មាន​ក្នុង​អង្គភាព​តា​ព្រហ្ម​ប្រចាំ​ខេត្តក្រចេះ និង​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ លី ផាន់​ណេ​ត អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ​ទៀត​។​

​គ​របាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ទៀតថា ជន​ប្រុស​ស្រី​ទាំងពីរ​នាក់ កំពុងតែ​នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន​បន្ត​៕
mk30

mk31