ថៃ​-​អាមេរិក ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​យ​ធំ​ប្រចាំឆ្នាំ​កៀក​ព្រំដែន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

​ព្រំដែន​កម្ពុជា​-​ថៃ​៖ តាម​សេចក្តី​ជូន​ព័ត៌មាន​មួយ​របស់​ភាគី​កងទ័ព​ថៃ ជូន​ដល់​យោធា​កម្ពុជា ដែល​ឈរជើង​នៅជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹងថា កងទ័ព​ភូមិភាគ​១ របស់​ថៃ ដែល​ឈរជើង​នៅ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ បាន​បើក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​រួមជាមួយ​កងទ័ព​អាមេរិក ចាប់ពី​ថ្ងៃទី​១-៦​ខែមីនា​ឆ្នាំ​២០១៥​។​

​មន្ត្រី​យោធា​និង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា ឈរជើង​នៅ​ព្រំដែន ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២​មីនា​ម្សិលមិញ​នេះ​ថា សមយុទ្ធ​យោធា​នោះ​ត្រូវ​ប្រើ​សព្វាវុធ​ធុន​ធ្ងន់ ដូចជា​រថក្រោះ រថពាសដែក យន្តហោះ​ចម្បាំង​ទំនើប អាវុធ​គ្រប់​ប្រភេទ ទ័ពថ្មើរជើង រាប់ពាន់នាក់ មកពី​ច្រើន​កងឯកភាព​ចំណុះ​។ មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ថៃ និង​អាមេរិកាំង បាន​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​នេះ​។​

​មេបញ្ជាការ​ប្រចាំ​ទិស​តំបន់ ស្រុក​អូរជ្រៅ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ លោក វរៈសេនីយ៍ទោ កែវ ផល បាន​ឲ្យ​ដឹងថាៈ “​កងទ័ព​ថៃ​តែងតែ​ធ្វើ​សមយុទ្ធ​យោធា​ប្រភេទ​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​វា​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ច​ការការពារ​ព្រំដែន​យើង​ទេ​”​។​

​លោក​វរៈសេនីយ៍ឯក សូ​ចាន់ ណា​រី មេបញ្ជាការ​នគ​បាល​ការពារ​ព្រំដែន គោក​វរ​សេនា​តូច​លេខ​៩១១ បាន​ឲ្យ​ដឹង​ដែរ​ថា​: “​ភាគី​ថៃ (​ក្រសួងការពារជាតិ​ថៃ​) បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា (​ក្រសួងការពារជាតិ និង​ចុះ​តាម​ឋានានុក្រម​) អំពី​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ទ្រង់ទ្រាយ​ធំ​ប្រើប្រាស់ សព្វាវុធ​ធុន​ធ្ងន់ និង​ទំនើបៗ​នេះហើយ​។ ឯ​ទីតាំង​ធ្វើ​សមយុទ្ធ​នេះ វា​នៅ​ឆ្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន ថៃ​-​កម្ពុជា​ដែរ ប៉ុន្តែ​សំឡេង​គ្រាប់​ពិត​ដែល​បាញ់ និង​សំឡេង​យន្តហោះ រថក្រោះ អាច​ឮ​ដល់​បើសិនជា​អាកាសធាតុ​ស្ងប់​។​ស្ងាត់​”៕ខ.រmk33mk32

​កងទ័ព​ភូមិភាគ​១​របស់​ថៃ ធ្វើ​សមយុទ្ធ​យោធា កៀក​ព្រំដែន​ថៃ​-​កម្ពុជា​