រថភ្លើង​បុក​រថយន្ត​ឡិច​ស៊ី​ស​ពេញទំហឹង​នៅ​ផ្លូវ​ត្រឡោកបែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស Rx300 មួយគ្រឿង​ដែល​ត្រូវបាន​ស្គាល់​ថា ជា​រថយន្ត​របស់លោក​ផ្កាយ​១ ត្រូវ​រថភ្លើង​បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​តែ​សំណាងល្អ​មិនមាន​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅលើ​កំណាត់​ផ្លូវ​ត្រឡោកបែក ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត Lexus Rx300 ខាងលើ​យកទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ទៅកាន់​រ៉ា​របស់ខ្លួន​៕

19420706_242519646250907_618487246681544530_n19424008_242519436250928_1589231594051456499_n 19424164_242519406250931_3473285345580592258_n