​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​ឈើ​ធ្នង់​៨​កំណាត់​នៅ​ស្រុក​អូរ​ជុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2017 ក+ ក-

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរ​ជុំ ចុះ​ប​ង្រា​ប​បទល្មើស​ព្រៃឈើ​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រៃឈើ​អូរ​ជុំ បាន​ចុះទៅ​ដល់​វាល​ថ្មដា ស្ថិតនៅ​ភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។​
​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​បង្ក្រាបបាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ឈើ​ធ្នង់​ចំនួន​៨ កំណាត់ មួយ​ដំៗ​មាន​ប្រវែង​១,២០​ម៉ែត្រ ហើយ​វត្ថុតាង​បានប្រគល់​ទៅ​ឲ្យ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ដើម្បី​យកទៅ​រក្សាទុក​។ ប៉ុន្តែ​ជន​ប្រព្រឹត្ត​បទល្មើស​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ ចាប់​បានតែ​វត្ថ​តាង​តែប៉ុណ្ណោះ​៕

IMG-20170627-WA0036IMG-20170627-WA0037