ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ចាក់​បុរស​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ស្រុក​សំបូរ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពីនោះ​ជន​បាន​យក​កាំបិត ចាក់ទៅលើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​
​លោក ណ​យ ស៊ី​ថាច អធិការរង ទទួល​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​សំបូរ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ភិន សុ​ផា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ ចំណុច​ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ រីឯ​ជនរងគ្រោះ ឈ្មោះ ភុ​ក ភី ភេទ​ប្រុស​រស់នៅក្នុង ភូមិ​ឃុំ​ជាមួយគ្នា​។
​លោក​បាន​បន្តថា ករណី​ប្រើ​អំពើហិង្សា​នេះ ដោយ​ជនដៃដល់ យក​កាំបិត​ជិត​បន្លែ​មកចាក់​ចំពោះ​ជនរងគ្រោះ​ឈ្មោះ ភុ​ក ភី​ឲ​របួសធ្ងន់​បែបនេះ គឺ​បណ្ដាលមកពី ឈ្មោះ ភុ​ក ភី បាន រករឿង លើ​ក្រុមគ្រួសារ លោក ភិន សុ​ផា​ហើយ​ឈ្មោះ ភុ​ក ភី​បាន​វាយ​ម្តាយក្មេក​លោក ភិន សុ​ផា​ចំ​នួ​ួ​ន​ពីរ​ដៃ ពេលនោះ​លោក​(​ភិន​ភា​)​បាន ចូល​ឃាត់ ស្រាប់តែ​ឈ្មោះ ភូមិ ភី និង​បក្សពួក ពីរ​នាក់​ទៀត​បាន ព្រួត​វាយ ឈ្មោះ ភិន សុ​ផា ហើយ ឈ្មោះ ភិន សុ​ផា ខឹង​ពេក​ក៏​ទៅយក​កាំបិត​ចិតបន្លែ​មកចាក់ ឈ្មោះ ភុ​ក ភី ចំពោះ​មួយ​កាំបិត​តែម្ដង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

19551736_1897443030494258_752401414_o19549771_1897443013827593_73038589_o19512346_1897443060494255_1315132870_n