ប្រជាជន​ចិន​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អើ​ម​ច្រើនជាងគេ​លើ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017

​ប៉េកាំង ៖ ការសិក្សា​របស់​ក្រុម​អ្នកជំនាញ​សមាគម​វេជ្ជសាស្ត្រ​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​គឺជា​ប្រទេសមួយ​ដែល​ប្រឈមមុខ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ច្រើនជាងគេ​លើ​ពិភពលោក គឺមាន​ប្រមាណ​១១​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កំពុងមាន​ជំងឺ និង​ប្រមាណ​៣៦​ភាគរយ​ផ្សេងទៀត​ប្រឈមមុខ​កើត​ជំងឺ​នេះ​។​
​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គេ​បាន​សិក្សា​លើ​មនុស្ស​១៧០ ២៨៧​នាក់​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វាស់វែង​កម្រិត​ជាតិ​ស្ករ​មាននៅ​ក្នុង​ឈាម​ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ចូលរួម​វិភាគ​លើ​លទ្ធផល​ដោយ​វេជ្ជបណ្ឌិត​មកពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង បង្ការ​ជំងឺ​ទឹកនោម​ផ្អែក​របស់​ចិន​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​
​ការសិក្សា​បញ្ជាក់ថា បើសិនជា​កម្រិត​ជា​ស្ករ​១២៦ មី​លី​ក្រាម ក្នុង​១​ដេ​ស៊ី​លី​ត ឈាម ឬ ច្រើនជាង​នេះនោះ គេ​អាច​បញ្ជាក់បាន​ថា អ្នកនោះ​នឹង​កើតមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​បើសិនជា​ស្ថិតក្នុង​កម្រិត​ចន្លោះ​១០៥​ទៅ​១២៦ នោះ​ត្រូវបាន​កំណត់ថា ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​៕

1