អាយុ​ទើប​២០​ឆ្នាំ ប្រឡូក​ក្នុង​មុខ​ជំនួញ​ជួញដូរ​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017 ក+ ក-

​ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ស្រុក​ស្នួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹងរ​ណី​រក្សាទុក​ដើម្បី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦ និង​១៥​នាទី នៅ​ចំណុច​វត្ត​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​
​លោក​វរសេនីយ៍ឯក ចាន់ សុ​គីម អា​ធិ​ការ​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ា​ន ផល្លា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។ លោក​អធិការ​បន្តថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​និង​១៥​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បានធ្វើ​ការចុះ​ដើរល្បាត​តាម​គោលដៅ​និង​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ អ៊ា​ន ផល្លា តាម​ដីកា​បង្គាប់​អោយ​នាំខ្លួន​របស់​ចៅក្រម​សើ​ប​សួរ ឌិន ស៊ី​វុទ្ធី​។​
លោក​បញ្ជាក់ថា បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​បាន​រកឃើញ​វត្ថុតាង រួមមាន ៖ ១/​ម្សៅ​ក្រាម​ពណ៌​ស រាង​ដូច ប៊ីចេង សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​តូចធំ ចំនួន​០៤​កញ្ចប់​។ ២/​ដែកកេះ​ចំនួន​០១​។ ៣/​កាបូបដៃ​ពណ៌​ឈាមជ្រូក​ចំនួន​០១​។ ៤/​ថង់​ក្រណាត់​ពណ៌​ខ្មៅ​(​សំរាប់​ទុក​គ្រឿងញៀន ) ចំនួន​០១​។ ៥/​កាត​ធនារ​គារ ចំនួន​០១(​មុខសញ្ញា​ខាងលើនេះ​ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​កំពង់​តាមដាន​)​។
​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ អ៊ា​ន ផល្លា និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

19553407_1897867007118527_1599526299_n18741171_1897867003785194_1316899989_n