អាជីវករ​ខ្មែរ​លក់ដូរ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់​ត្រូវ​ប្តី​អា​រក​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវបាន​ប្តី​ចិត្តកំណាច​យក​កាំបិត​អា​រក​សម្លាប់​កាលពី​វេលា​ព្រលប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​។​
​ស្ត្រី​ដែល​ស្លាប់​ត្រូវបាន​គេ​អោយដឹងថា​មានឈ្មោះ លី ហ្គេ​ច​ហួយ មាន​អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​រងគ្រោះ​បាន​ទៅ​ស្នាក់​នៅក្នុង​តូប​លក់​ជាមួយនឹង​ប្តី​ក្នុង​កន្លែងកើតហេតុ​។ ប្រភព​បានអោយ​ដឹងផង​ដែរ​ថា ប្តី​នា​រងគ្រោះ​ក៏បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ផងដែរ​ក្រោយ​ធ្វើ​សកម្មភាព​អា​រក​សម្លាប់​ប្រពន្ធ​រួច​។ តែ​ដោយបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ទាន់ពេលវេលា​បុរស​រូបនេះ​អាច​នឹង​រួច​ផុតពី​ក្រ​ញ៉ាំ​មច្ចុរាជ​។​
​ចំពោះ​សកម្មភាព​ឃាតកម្ម​លើ​ភរិយា​ខ្លួន​នេះ​ត្រូវបាន​គេ​សង្ស័យថា ផ្តើមចេញពី​ការ​ប្រច័ណ្ឌ​គ្មាន​ព្រំដែន​៕

19553170_1897867913785103_659643054_n19553133_1897867917118436_53527176_n