ឃាត់ខ្លួន​វៀតណាម​រស់នៅ​ខុសច្បាប់​១៤​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ ការដ្ឋាន​បូម​ខ្សាច់ និង​លើ​បែរ​វៀតណាម​ស្ថិតនៅ​ក្រុម​៥ ភូមិក ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ដោយបាន​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន ១៤​នាក់ ស្រី​០២​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​បាន​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​ត្រូតពិនិត្យ​រួច ជនជាតិ​វៀតណាម​ទាំង​១៤​នាក់ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​ឯកសារ​តាម​នីតិវិធី​៕

fn-2017-06-29-10-16-37-0fn-2017-06-29-10-16-57-2 fn-2017-06-29-10-17-04-1