ទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​​ឆក់​ខ្លួនឯង​ស្លាប់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2017 ក+ ក-

​ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៧​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​អូរ​កា​យ៉ូ​ច ស្ថិតនៅ​ក្នុងភូមិ​កាឡៃ​១​ឃុំ​កាឡៃ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​
​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កា សង​ញ៉ាក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មូលហេតុ​មានការ​ធ្វេសប្រហែស​ទៅ​ឆក់​ត្រី​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ដោយ​ខ្លួនឯង​។ ចំណែក​សព​យុវជន​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​។​
​សូមបញ្ជាក់ថា ករណី​ឆក់​ស្លាប់​នេះ​ជា​លើក​ទី​៣​មកហើយ​នៅក្នុង​ខេត្តរតនគិរី​មួយ​នេះ​៕

IMG-20170629-WA0031-1