រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​នៅ​ផ្លូវ​ម៉ុង រិទ្ធី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​នៅលើ​កំណាត់​ផ្លូវ​ម៉ុង រិទ្ធី បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​។ ហេតុ​ការ​គ្រោះ​ថា្នក់​ចរាចរណ៍ លើផ្លូវ​ម៉ុង រិទ្ធី ក្នុងភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ ភ្នំពេញ នៅវេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ប្រភពព័ត៌មាន​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​លិច ស៊ី​ស​RX 300 បើកបរ​ស្រព​ទិស​គ្នា លុះដល់​ចំណុចកើតហេតុ ទល់មុខ​បុរី​ម៉េង​ហួត បាន​បុក​ពីក្រោយ​ម៉ូតូ របស់​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​បុក​រះ​បណ្តាល​ឲ្យ បុរស​ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ង​ន និង​ប​ញ្ចូ​ន ទៅ​សង្គ្រោះ​បន្ទន់​”​។ ចំណែក​រថយន្ត ត្រូវបាន​ជិះ​រត់ គេច​បាត់ស្រមោល ។​
​ប្រព​ភ​ដ​ដែរ​បា​នប​ឲ្យ​ដឹងថា ជនរងគ្រោះ​ដល់​ស្លាប់ ឈ្មោះ ឌួង ឆេង អាយុ​៥៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​កុប​មូល ពាក់​ស្លាក​លេខ ភ្នំពេញ​1BJ-7656 រស់នៅ​ភូមិ​ព្រែ​កទា សង្កាត់​ចោមចៅ ខណ្ឌ​សែន​សុខ​៕

b997665c640c11ffba1c6388787f8175