ពលករ​ខ្មែរ​១៣​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​នៅ​ប្រទេស​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2017 ក+ ក-

រាជធានីភ្នំពេញ ៖ ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ នៅ​ខេត្ត​សា​កែវ ប្រទេស​ថៃ បណ្តាល​របួសធ្ងន់​-​ស្រាល ១៣​នាក់ ខណៈដែល​ពេលធ្វើ​ដំណើរ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ស្រប​ពេលដែល​ច្បាប់​នៅក្នុង​ប្រទេស​ថៃ កំពុង​រឹតបន្តឹង​ទៅលើ​ជនអន្តោប្រវេសន៍​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១១ និង​៤៥​នាទី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នៅលើ​កំណាត់​ផ្លូវ​សុវណ្ណ​នគរ ស្ថិតនៅត្រង់​ចំណុច​បាន​ផៈ​កៈ ក្នុងភូមិ​៣ ឃុំ​វ​ឌ្ឍ​នា​នគរ ស្រុក​វ​ឌ្ឍ​នា​នគរ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ថៃ​បាន​ចុះទៅ​ត្រួតពិនិត្យ គឺ​ស​ង្គេ​ត​ឃើញថា មាន​អ្នករងរបួស​ធ្ងន់ ស្រាល​សរុប​ចំនួន​១៣​នាក់ ព្រមទាំង​បាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ស្រុក​វ​ឌ្ឍ​នា​នគរ​ដើម្បី​សង្គ្រោះ​។ ប្រភព​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​មាន​រថយន្ត​មួយគ្រឿង​ទៀត មក​បុក​ពី​ចំហៀង ទើប​បណ្តាល​ឲ្យ​រេ​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​តែម្តង​។ បច្ចុប្បន្ន​ក្រុម​តម្រួត​ថ បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

fn-2017-07-03-12-34-17-0fn-2017-07-03-12-34-17-1 fn-2017-07-03-12-34-18-2