រថយន្ត​ស្កា​រិច​បើក​បញ្ច្រាសទិស​បុក​ម៉ូតូ​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2017 ក+ ក-

​ខេត្តក្រចេះ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បាន​រង​របួល​ធ្ងន់ធ្ងរ ខណៈពេល​ដែលមាន​រថ​យន្ត​មួយគ្រឿង​ម៉ាក​ស្កា​រិច បាន​បើក​បញ្ច្រាសទិស​បុក​ចំ​ពីមុខ​ពេញ​ទ​ណ​ហឹ​ង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨ និង​០៥​នាទី នៅ​ចំណុច​ខាងមុខ​ហាង​តែ​បៃតង ឋិត​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ករ​ម៉ាក​ស្តា​រិច​កែច្នៃ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 2A-0530 បើកបរ​ដោយ​ឈ្មោះ ខំ រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រ​វណ្ណ​ជា ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ បាន​បើកបរ​ពី​កើ​តទៅ​លិច​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា លុះ​មកដល់​ត្រង់ចំណុច​ខាងលើ​បាន​បុក​និង​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ (​ចាស់​) ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ អ្នកបើកបរ​ឈ្មោះ ង៉ុ​យ នាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របួស ធ្ងន់ អ្នករួមដំណើរ​ជាមួយ ឈ្មោះ អ៊ាង ម៉េង​តា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក៏​របួសធ្ងន់​ដូចគ្នា ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់ មាន​ទីលំនៅ នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។
​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​និង​មធ្យោបាយ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំ​តាម​និតិ​វិធី ៕

19718753_1900952726809955_1921463958_o19679538_1900952730143288_1516419153_n19758255_1900952746809953_875713640_n