​បញ្ជូន​មេខ្លោង​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំទាន​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ស្ត្រី​ម្នាក់​ឈ្មោះ ភួង ច​ន្នី អាយុ​៥០​ឆ្នាំ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម្សិលមិញ ដោយ​ចោទប្រកាន់​ពីបទ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​រក្សាទុក​កុមារ​ដោយ​ខុសច្បាប់​។​
​សូមជម្រាបថា ស្ត្រី​ខាងលើ រួមជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ទៀត ត្រូវបាន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ សហការ​ជាមួយ មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ​, អង្គការ​ពន្លក​ថ្មី និង​អង្គការ IJM ធ្វើការ​បង្ក្រាប​ជាក់ស្តែង នៅ​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​សណ្ឋាគារ​កា​ហ្សា ផ្លូវ​៤៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។ ការឃាត់ខ្លួន​នោះ ព្រោះតែ​មេ​ក្ខោ​ង​រូប​នោះបាន​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំទាន ហើយ​គេ​នៅ​មួយកន្លែង​ចាំ​យកលុយ​ពី​ក្មេងៗ ទាំងនោះ ។​
​ក្រោយពេល​ឃាត់ខ្លួន ស្ត្រី​ជា​មេក្លោង​ខាងលើ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រមូល​ក្មេងៗ ពី​ឪពុកម្តាយ​ក្រីក្រ និង​អ្នកសុំទាន​ផ្សេងទៀត ឲ្យ​មក​នៅ​ជាមួយ​ក្នុងនាម​ជា​កូនចៅ ឬ​ក្មួយ​ដើម្បី​ឲ្យ​ដើរ​សុំទាន ពិតប្រាកដ​មែន ហើយ​រូបគេ​ធ្វើបែបនេះ​ប្រហែល​៧​ទៅ​៨​ឆ្នាំ​មកហើយ ៕

fn-2017-07-04-11-02-17-4fn-2017-07-04-11-02-17-5