ជនជាតិ​អាមេរិកកាំង​ម្នាក់​ដេកស្លាប់​នៅក្នុង​ហាង ហា​ម៉ឺ​នី រី​វើ អូ​តែ​ល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ មាន​ជម្ងឺ​ប្រចាំកាយ បាន​ដេកស្លាប់​នៅ​ហាង ហា​ម៉ឺ​នី រី​វើ អូ​តែ​ល បង្ក​ការភ្ញាក់ផ្អើល​ដល់​បុគ្គលិក ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង ហា​ម៉ឺ​នី រី​វើ អូ​តែ​ល ក្នុង​បន្ទប់​លេខ​៨២០ ជាន់​ទី​៥ តាម​បណ្ដោយ​មហាវិថី​ព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​បុរស​ជនជាតិ​អាមេរិកកាំង​ដែល​ស្លាប់​នោះ​មានឈ្មោះ PERKINS BRUCE ADRIAN ភេទ​ប្រុស អាយុ ៧០​ឆ្នាំ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ 505473507​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​អាមេរិក​ដែល​ស្លាប់​រូបនេះ ទើបតែ​មក​ស្នាក់នៅ​ហាង ហា​ម៉ឺ​និ រី​វើ អូ​តែ​ល បាន​រយៈពេល ៣​ថ្ងៃ​ហើយ ដោយ​បុរស​រូបនេះ​មាន​ជម្ងឺ​ប្រចាំកាយ ត្អូញ​ថា​ចុក​ដៃ​ចុក​ជើង ហើយ​ក៏បាន​ឡើងទៅ​បន្ទប់ ដើម្បី​សម្រាក​រហ​តូ​មកដល់​វេលា​ម៉ោង ១១​ថ្ងៃត្រង់ ព្រោះ​ដូច​សព​ដង គឺ​គាត់​ចេញ​ក្រៅ​ស្រាប់តែ​បុគ្គលិក​បាន​យក​ទូរស័ព្ទ​ខ​ល តែ​មិន​លើក​ទូរស័ព្ទ​របស់​បុគ្គលិក ក៏​ឡើងទៅ​មើល​ដោយ​មាត់ទ្វារ​មិនមាន​ចាក់​ចោរ ខណៈនោះ ក៏​ឃើញ​បុរស​ជនជាតិ​អាមេរិកកាំង​ដេកស្លាប់​ក្នុង​បន្ទប់​លេខ​៨២០ ជាន់​ទី​៥ នោះ​តែម្ដង ហើយក៏​បង្ក​ការភ្ញាក់ផ្អើល រួច​រាយ​ការជូន​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​។​
​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើក​សាកសព​ខាងលើ បាន​ប្រើ​ថា បុរស​ជនជាតិ​អាមេរិកកាំង​នេះ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​ពិតប្រាកដ​មែន​។ ចំណែកឯ​សាកសព​បុរស​ជនជាតិ​អាមេរិកកាំង​ខាងលើ ត្រូវបាន​ដឹក​យកទៅដាក់​នៅ​ស្ថាន​ទូក​អាមេរិក​៕

19667973_1901086843463210_1861965384_n19749690_1901086856796542_135204890_o 19749724_1901086823463212_1638902041_o 19758336_1901086820129879_1797437997_n