ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៩​កញ្ចប់​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​សហការ​ជាមួយ​ក្រុម​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៦​កញ្ចប់​បញ្ជូនទៅ​តុលាការ​។​
លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​អោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ផាត់ ថន ហៅ វន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ចំណែក វត្ថុតាង​ដកហូត​បានរួម​មាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់ ទម្ងន់​៩,៤១​ក្រាម អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១
​ដប​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១ និង​ដែកកេះ​ចំនួន​៣
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

19832408_1901832020055359_1726910049_n19832484_1901832046722023_563410168_n 19858554_1901832010055360_1625260327_n