រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស៦នាក់រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ រថយន្ត​មួយគ្រឿង​បើកបរ​មិន​ប្រកាន់​ស្តាំ​ទៅបុក​រថយន្ត​មួយទៀត​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​តាម​ប្រភបព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្ងន់ និង​ស្រាល​ត្រូវបាន​នគរបាល​ចរាច​រណ៍​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណែក​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អន្លង​វែង រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

249fa07a-ef96-4d76-b4b5-f0bd466a8aa5077dc3dd-8009-4ccf-baa4-ec882a584e1d