ម៉ោង​១០​ព្រឹក​ថ្ងៃនេះ​សំឡេង​អបអរសាទរ​នឹង​ផ្ទុះឡើង​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​រៀបចំ​ពិធី អបអរសាទរ បន្ទាប់ពី «​ប្រាសាទសំបូរព្រៃគុក​» ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដោយ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​នៅតាម ទីសាធារណៈ​សំខាន់ៗ ចាប់ពី​ក្នុង​ក្រសួង រហូតដល់​តាម​ភូមិ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​
​ដូច្នេះ​ប្រសិនបើ​បងប្អូន​ឮ​សម្លេង​ទាំងនោះ​មេត្តា​កុំ​ភ្ញាក់ផ្អើល ព្រោះ​ជា​សម្លេង​អបអរសាទរ​ប្រាសាទសំបូរព្រៃគុក កម្ពុជា​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០១៧​នេះ ៕

fn-2017-07-09-18-13-54-2