នាយទាហាន​បើករថយន្ត​បុក​ឃឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2017 ក+ ក-

​ដោយ ៖ អឹម សៀត​
​ភ្នំពេញ ៖ បុរស​ម្នាក់​ដែលជា​នាយទាហាន​មាន​ឋានន្តរសក្ដិ​ជា​ឧ​ត្ត​ម​សេនី​យ៏​ត្រី បាន​បើករថយន្ត​ម៉ាក​តូយ៉ូតា កាមរី​ស៊េរី​ឆ្នាំ​១៩៨៩ មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​មិនដឹងថា​គាត់​ងងុយដេក​ឬ​បែបណា​នោះឡើយ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ឡើងទៅ​លើ​ឃឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ​មួយកន្លែង បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ ហើយ​គាត់​បាន​រងរបួស​បែក​ក្បាល​យ៉ាងដំណំ និង​ត្រូវបាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យកទៅ សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​។​
​ឧប្បត្តិហេតុ​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ត្រង់ចំណុច​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​។​ជនរងគ្រោះ​ឈ្មោះ ចាន់ សុផល អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ មាន​ឋានន្តរសក្ដិ​ជា​ឧ​ត្ត​ម​សេនី​យ៏​ត្រី ប៉ុន្តែ​មិនបាន​ដឹងថា​គាត់​នៅ​អង្គភាព​ណា​ទេ ហើយ​ពេល​ជួប​គ្រោះថ្នាក់​នោះ គាត់​បាន​ស្ថិតនៅក្នុង​ឯក សណ្ឋាន​យោធា​តែម្ដង​។​
​តាម​ប្រភព​ព័​ត៌​ម​ឆន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នាយទាហាន​រូបនោះ បាន​បើកបរ​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​ស៊េរី​ឆ្នាំ​១៩៨៩ ព​ណ៏​ឈាមជ្រូក​ពាក់​ស្លាក​លេខ ច​-1400 ភព​2 ធ្វើដំណើរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ មិនដឹងថា​គាត់ ងងុយដេក​ឬ​បែបណា​ទេ ទើប​ជ្រុល​ចង្កូត​ឡើងទៅ​លើ​ឃឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ រងរបួស​ធ្ងន់ធ្ងរ​តែម្ដង ហើយ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​រូបនោះ​ត្រូវបាន រថយន្ត​សង្គ្រោះ​អង្គភាព ៧១១​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ ចំណែក​រថយន្ត​ត្រូវ​នគរបាល​ស្ទូច​ឡើង​និង​យក​ចេញពី​កន្លែងកើតហេតុ នោះ​ផងដែរ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ​៕

19866804_1904278493144045_1641650728_o19885846_1904278496477378_1494466868_o 19893704_1904278489810712_1572656125_o