យន្តហោះយោធាអាមេរិកធ្លាក់នៅរដ្ឋ Mississippi ស្លាប់មនុស្ស០៥នាក់
វ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់មនុស្សចំនួន០៥នាក់ ក្នុងចំណោម០៩នាក់ ត្រូវគេជឿជាក់ថាបានបាត់បង់ជីវិតស្លាប់ បន្ទាប់ពីយន្ដហោះយោធាអាមេរិកខ្នាតធំមួយគ្រឿងបានធ្លាក់នៅក្នុងរដ្ឋ Mississippi ។ នេះបើតាមសារព័ត៌មាន Sputnik របស់រុស្ស៊ីនៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
បើតាមនាយកទីភ្នាក់ងារគ្រប់គ្រងការសង្គ្រោះបន្ទាន់របស់យោធាអាមេរិក លោក Lee Smithson យន្ដហោះដែលធ្លាក់នោះជាប្រភេទយន្ដហោះយោធាធុន C-130 និងទំនងជាបានផ្ទុកអ្នកដំណើរ ០៩នាក់ ក្នុងនោះមនុស្ស ០៥នាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទៅហើយ។ ប៉ុន្តែភ្លាមៗនោះដែរ ពុំទាន់មានការបញ្ជាក់ណាមួយពីមូលហេតុធ្លាក់នៅឡើយទេ៕