ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ពាក់ព័ន្ធ​ហិង្សា​បង្ក​របួសស្នាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2017 ក+ ក-

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​បណ្តាល​ឲ្យ​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ផ្ទះ ឈ្មោះ ពួត ឌឺ​ន ស្ថិតនៅ​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។​
​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ប្រពន្ធ​ឈ្មោះ ថុ​ត ណូ​ច អាយុ​៤៨ ឆ្នាំ​ជនជាតិ​ទំពួន មុខរបរ​កសិករ បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ជា​ទម្ងន់​។​ចំណែក​ជនបង្ករ​ឈ្មោះ ពួត ផិត អាយុ​៥៧ ឆ្នាំ​ជនជាតិ​ទំពួន មុខរបរ​កសិករ​ត្រូវជា​ប្តី យក​ដំបង​ឈើ​ជ្រុង​វ៉ៃ​ទៅលើ​ក្បាល​ប្រពន្ធ​បែករ​យែ​ស​១​តឹក អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​
​កម្លាំង​នគរបាល​ប៉ុស្តិ៍​បា​តាង បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ​និង ប​ញ្ជួ​ន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព​ស្រុក​លំផាត់ តាម​រថយន្ត​ឯកជន ។ បច្ចុប្បន្ន​ជនបង្ក​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​ចាត់​ការណ៍​តាម​នីតិវិធី​ច្បាប់ ៕

19964884_1904305476474680_1429416854_n19965105_1904305473141347_1961653659_n