សមត្ថកិច្ច​ចាប់បាន​ជនដៃដល់​បាញ់សម្លាប់​បុរស​គួរ​ជេរ​ម៉ូតូ​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្ត​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុងចំណោម​២​នាក់ ដែលជា​ឃាតករ​បាញ់សម្លាប់​បុរស​គួរ​ជេរ​ម៉ូតូ​២​នាក់ ក្រោយ​កើតហេតុ​បាន​ជាង​២​ម៉ោង កាលពី​ថ្ងៃទី​១០ កក្កដា ស្ថិត​ត្រង់ចំណុច​ក្បាល​អាង​សំរោង ក្នុងភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ យ៉ិ​ន សា​រ៉េ​ន អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​ពន្លា ឃុំ​រោង​ស្រែ ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ម្នាក់ទៀត​កំពុង​គេចខ្លួន ឈ្មោះ អូន សៅ (​ដែល​ត្រូវជា​ក្មួយប្រុស​របស់​ជនសង្ស័យ​រូបនេះ​) ។​
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ថា រូបគេ​បាន​ស្គាល់គ្នា​ជាមួយ​បុរស​គួ​ក​ជេរ​ទាំង​២​នាក់ ដោយ​ខ្លួន​បាន​រៀប​គម្រោង ល្បួង​ហៅ​មកដល់​ចំណុចកើតហេតុ ក៏​បាញ់​យក​ម៉ូតូ​តែម្តង​។ ជនសង្ស័យ​បន្តទៀតថា ចំពោះ​វត្ថុតាង​ទាំង​ម៉ូតូ និង​កាំភ្លើង ត្រូវបាន​ក្មួយប្រុស​ឈ្មោះ អូន សៅ យកទៅ​ជាមួយ​ទាំងអស់ ។
​ទោះបីជា​យ៉ាងណា កម្លាំង​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​ម្នាក់ទៀត ដើម្បី​ផ្តន្ទាទោស​ឱ្យខាងតែបាន​៕

120030728_1903884353183459_1170048238_n19894034_1903884359850125_1443013322_n4c2706a5-5c05-440d-b93d-7186d511663c