ភ្លៀង​នឹង​បន្ត​ធ្លាក់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១៦​ខែ​កក្កដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ការព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុងនោះ​រាជធានី​-​ខេត្ត​មួយចំនួន អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​អាស្រ័យ​ដូច្នេះ​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បា​តុ​ភូម​ភ្លៀង រលក បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​៕

Rain-11fn-2017-07-12-07-23-33-0