បរិស្ថាន​ឃុំ​ជ្រោយ​បន្ទាយ យក​ថ្លៃ​គោយន្ដ​ចូល​ដឹកឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​១​គ្រឿង៤០​ម៉ឺន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2017 ក+ ក-

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃរ​ទី​១១​នេះ​មាន​សេចក្ដីរាយការណ៍​មួយ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឲ្យ​ភ្នាក់ងារ​យើង​ដឹងថា ជា​រៀងរាល់​ថ្ងៃនេះ​កំលាំង​ស្នាក់ការ​បរិស្ថាន ឈរជើង​នៅ​ចំណុច​កំពោ​ត​គយ​នោះ គឺ​លើសពី​កុងត្រូល​ល​ជជុះ​ទៅទៀត មូលហេតុ​រាល់ថ្ងៃនេះ ពួក​មន្ត្រី​ទាំងនោះ គឺជា​អ្នកបើក​ឲ្យ​ពលរដ្ឋ​ក៍​ដូចជា​ក្រុម​ឈ្មួញ​ផងដែរ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​ក្នុង​មួយថ្ងៃៗ​ប្រមាណ​ជា​៥០​គោយន្ដ​យ៉ាងតិច​។​
​ពលរដ្ឋ​ទាំងនោះ​បានបញ្ជាក់​ទៀតថា ក្នុងនោះដែរ​គឺ​ខាង​បរិស្ថាន​នៅ​កំ​ពោត​គយ​នោះគេ​តំរូវ​ឲ្យ​បង់​ក្នុង​មួយ​គោយន្ដ​ថ្លៃ​១០០$ ស្មើ​៤០​ម៉ឺន​រៀល បើ​ដឹកឈើ​គ្រាក់​៥០$ ស្មើនឹង​២០​ម៉ឺន​រៀល​។ បើ​ពលរដ្ឋ​ណា​គេចវេះ នោះ ត្រូវ​ពួកគេ​មិន​ឲ្យ​ចូល​កាប់​ទៀត​ទេ ឬ​បើ​ចាប់បាន​ត្រូវ​ផាកពិន័យ ស្មើ​១​គុណ​នឹង​១០ គឺ​៥០០$ ទៅ​១០០០$​។ នៅពេល​ពលរដ្ឋ​តវ៉ា​នឹង​សុំ​ចុះ​តម្លៃ​ខ្លះ​នោះ ពួកគេ​ឆ្លើយថា មិន​បានទេ​ខ្លាច​ខាត ពីព្រោះ​នេះ​គឺជា​ការកំណត់​និង​ជា​បញ្ជា​របស់​មេ លោក ឌូ​ង ឆាយ​សាវុធ ព្រោះ​លុយ​នេះដែរ មេ​ថា ត្រូវ​បែងចែក​ឲ្យ​ទៅ​ក្រសួងបរិស្ថាន​ផង និង​ចូល​រដ្ឋ​ផងដែរ​។​
​នៅ​ជុំវិញ​បញ្ហា​នេះដែ​ពលរដ្ឋ​ទាំងនោះ បានលើកឡើង​ទៀតថា បើ​បែបនេះ​ដដែល​មិន​ខុសពី​អស់លោក​កំពុងតែ​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​នោះទេ ។​ពួកគាត់​ក៍បាន​បន្តថា បើ​រឿងនេះ​ពិតជា​ដូច​ពាក្យ​ពួកគេ​និយាយ​មែន​នោះ​ពួកគាត់​បាន​សុំ​សំណូមពរ​ដល់​ក្រសួងបរិស្ថាន ឯកឧត្ដម​រដ្ឋមន្ត្រី សាយ សំ​អាល់ នឹង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​បន្ធូរ​ប​ន្ធ​យ​ឲ្យ​រាស្ដ្រ​ខ្លះ​ផង បើ​មិន​បន្ធូរ​ទេនោះ​ពួកគាត់​សុំ​ឲ្យ​រដ្ឋាភិបាល​បិទ​ឲ្យ​ជិត​តែម្ដង បើ​មិន​ដូច​ច្នេះ​ទេ ទង្វើ​របស់​បរិស្ថាន​ដែល​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​នេះ នឹង​បង្ក​ជា​អំពើ​ពុក​កើតឡើង​ទ្វេដង​ជាមិនខាន​ឡើយ​។​
​នៅ​ជុំ​បញ្ហា​ចោទប្រកាន់​ទាំងស្រុង​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ឌួង ឆាយ​សាវុធ ដើម្បី​សុំ​ការបកស្រាយ​ម្ដង​ហើយ​ម្ដងទៀត​ជាច្រើន​ដង​ហើយ តែ​លោក​មិន​បានទទួល​ទាល់តែសោះ​៕

19858823_1904434529795108_1057396917_n19875792_1904434539795107_430446055_o 19893954_1904434523128442_436805143_o