តុលាការកំពុងសាកសួរស្ត្រីម្នាក់ដែលចោទសម្តេច ហ៊ុន សែន សម្លាប់លោក កែម ឡី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានបញ្ជូនស្ត្រីម្នាក់ដែលនិយាយចំហតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ លោក កែម ឡី មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញម្តងទៀតដើម្បីសាកសួរ ។
ស្ត្រីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ៕