សមត្ថកិច្ច​ចាប់​យុវជន​ម្នាក់ទៀត​គំរាម​បាញ់សម្លាប់​សម្តេច ហ៊ុន សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​យុវជន​ម្នា​ក់ទៀ​ហើយ ដែល​បង្ហោះ​សារ​តាម Facebook គំរាម​បាញ់សម្លាប់​ស​ម្តេ​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។​
​ប្រភព​ដ​ដែ​បន្តថា យុវជន​ដែល​ប្រមាថ​ជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​រូបគេ​បង្ហោះ​សារ និង​រូបភាព​តាម Facebook គំរាម​បាញ់សម្លាប់​សម្តេច​តេ​ជោ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ទៀតថា ពេលនេះ​កម្លាំង​នគរបាល​កំពុង​នាំខ្លួន ជនសង្ស័យ​រូបនោះ មក​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដើម្បី​សួរនាំ​៕

fn-2017-07-13-08-19-06-0fn-2017-07-13-08-14-53-0fn-2017-07-13-08-14-53-1