រញ្ជួយ​ពិភព​អន​ឡាញ​ព្រោះ​គូស្នេហ៍​ថៃ​១​គូ និមន្ត​ព្រះសង្ឃ​ខ្មែរ​ឲ្យ​ចារ​យ័ន​លើ​សុដន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

​យោងតាម​គេហទំព័រ bangkokpost,​បានបង្ហាញ​នូវ រូបភាព​១​សន្លឹក​ឲ្យ​ឃើញ​ព្រះសង្ឃ​វ័យចាស់​វស្សា​១​អង្គ​កំពុង​ចារ​ប្រសិទ្ធី​នៅលើ​សុដន់​មនុស្ស​ស្រី​ម្នាក់ ដែល​កំពុង​ត្រូវគេ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សាធារណមតិ​ថៃ ព្រោះ​ផ្ទុយ​ពី​ធម៌​វិន័យ​ព្រះពុទ្ធសាសនា​ដែល​ព្រះសង្ឃ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប៉ះពាល់​ស្ត្រីភេទ​ឡើយ ។​

ប៉ុន្តែ​យ៉ាងណាមិញ រឿងរ៉ាវ​ដែល​កើតឡើង​បង្ក​រលក​រញ្ជួយ​ពេញ​ពិភព​អន​ឡាញ កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ គឺមាន​មនុស្ស​ម្នាក់​ដែល​អះអាងថា​ជា​អ្នក​ក្នុង​រូបថត ដែល​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​មន្ត​ស្នេហ៍​នេះ បញ្ចេញ Comment ថាៈ “​ខ្ញុំ​គឺជា​ខ្ទើយ​ម្នាក់ ដែល​មិន​បានទទួល​ការវះកាត់​ប្តូរ​ភេទ​ទេ ។ ដើមទ្រូង​របស់ខ្ញុំ​មើលទៅ​ធំ​ជាង​ធម្មតា ព្រោះ​ខ្ញុំ​កំពុង​លេបថ្នាំ​ពន្យារកំណើត​” ។​

​អ្នក​ដែល​អះអាងថា​ជា​ខ្ទើយ​រូបនោះ​ឲ្យ​ដឹង​ទៀតថា រូបគេ និង​គ្រួសារ​របស់គេ បាន​និមន្ត​ព្រះសង្ឃ​ល្បីឈ្មោះ​១​អង្គ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រទេស​កម្ពុជា ទៅកាន់​ផ្ទះ​របស់​ពួក​របស់​ពួកគេ ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី ២៣ កុម្ភៈ ។ ពួកគេ​បានស្នើ​ព្រះសង្ឃ​នោះ ដែល​និមន្ត​ជាមួយ​មនុស្ស​ជំនិត​ជាច្រើន​នាក់ ដើម្បី​អនុវត្ត​ពិធី​ពិសេស​នេះ​ឲ្យ​ពួកគេ ។ ពួក​បុរស​ដែល​បាន​ចូលរួម ទទួលភារៈ​កិច្ច​ដោះអាវ​ពួកគេ និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​នោះ “​ចារ​” អក្សរ​បាលី​លើ​រាងកាយ​ពួកគេ ។​

ខ្ទើយ​មិន​ស្គាល់​អត្តសញ្ញាណ​រូបនោះ បាន​បន្ថែមថា រូបភាព​ដែល​បាន​បែកធ្លាយ​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត និង​មានការ​ខ្មាសអៀន​បំផុត ។ សំខាន់​ទៀត​នោះ គឺ​វា​បានធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ព្រះសង្ឃ​អង្គ​នេះ​ផងដែរ​បើសិនជា​គេ​មិន​បានដឹង​ច្បាស់​ថា​គេ​ជា​ប្រភេទ​ទី​៣​នោះ ៕​mm3