ស្ត្រី​ដែល​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ជា​អ្នក​សម្លាប់ លោក កែម ឡី ត្រូវ​តុលាការ​ចោទ​ពីបទ​ញុះញង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ស្ត្រី ឈ្មោះ ហេង ល​កិ្ខ​ណា ដែល​និយាយ​ចំហរ តាម​បណ្តាញ​សង្គម Facebook ចោទ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​ថា ជា​អ្នក​សម្លាប់ លោក កែម ឡី ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ។​
​សូមបញ្ជាក់ថា ស្ត្រី​ដែល​ស្គាល់​អត្តសញ្ញាណ​នៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាន​និយាយ​ចោទ សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី នៅក្នុង​ពិធីបុណ្យ​គម្រប់ ខួប​មួយឆ្នាំ របស់លោក កែម ឡី កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅនេះ ៕

173bfd19b9c73f4fc669ce9ffea73db2